norvasc generic online uk, cost of propranolol online, buy tamsulosin pills online, www.myacpa.org, price of premarin no prescription, prednisone online uk

Picture Gallery

mean_2_20081202_1742599408

Archive

ពិធីសម្ភោធដាក់អោយប្រើប្រាស់សមិទ្ធិផលអណ្តូងទឹក PDF Print E-mail
Written by webmaster   
Sunday, 24 September 2017 19:15

នាព្រឹកថ្ងៃទី​០៩​ ខែកញ្ញា​ ឆ្នាំ២០១៧ នៅឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ លោក​ ហ៊ន​ ធារ៉ា​ ទីប្រឹក្សាសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន និងលោក Negishi Tsuneji ប្រធានអង្គការAAC21st បានចូលរួមពិធីសម្ភោធដាក់អោយប្រើប្រាស់សមិទ្ធិផលអណ្តូងទឹកដែលផ្តល់ដោយអង្គការ​ AAC 21 សំរាប់សិស្សានុសិស្ស​ និងប្រជាពលរដ្ឋរស់នៅជុំវិញសាលាបឋមសក្សារំដួលរស្មី ដោយមានការចូលរួមពីមន្ត្រីមន្ទីរអប់រំខេត្ត មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ តំណាងសហគមន៍ និងសិស្សានុសិស្សចំនួន ១១១នាក់ ដែលរៀនពីថ្នាក់ទី១ ដល់ទី៦។

នៅក្នុងពិធីខាងលើនោះ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន បាននាំនូវអំណោយជាសំភារ:សិក្សា សំភារ:សម្រាប់គ្រូបង្រៀន មានសៀវភៅសរសេរ សៀវភៅពុម្ព សៀវភៅរឿងនិទានខ្លី វចនានុក្រម ដីស ប៊ិច បន្ទាត់ បាល់ទាត់ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់និស្សិតខ្មែរនៅប្រទេសជប៉ុន​ ជូនដល់បឋមសិក្សារំដួលរស្មី ដែលសាលានេះស្ថិតនៅតំបន់ដាច់ស្រយាល នៃឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។

នៅក្នុងពិធីក៏មានថតរូបអនុស្សាវីយ៍ ដាំដើមផ្កា មួយចំនួននៅជុំវិញអណ្តូង និងបានផ្តែផ្តាំអោយប្អូនៗសិស្សានុសិស្ស ខិតខំរៀនសូត្រដើម្បីចូលរួមដល់ការអភិវឌ្ឍភូមិឃុំ និងភាពសម្បូរសប្បាយនៃប្រទេសជាតិយើង នៅពេលខាងមុខ។

លោក ញី វេត នាយកសាលាបឋមសិក្សារំដួលរស្មី បានថ្លែងអំណរគុណដល់អង្គការAAC21st និងសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន ដែលបានជួយឧបត្ថម្ភដល់សាលា ដើម្បីសម្រួលដល់សិក្សារៀនសូត្រនៅក្នុងសាលា។

 

Below are some photos from the event. For the full album, please refer to our Facebook page.


 

Last Updated on Sunday, 24 September 2017 19:24
 
Essay Contest 2017 Result PDF Print E-mail
Written by webmaster   
Sunday, 24 September 2017 19:02

នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០១៧ សមាគមននិស្សិតខ្មែរប្រចាំប្រទេសជប៉ុន បានរៀបចំពិធីធ្វើបទបង្ហាញការប្រកួតសំណេរតែងសេចក្ដី នៅទីក្រុងក្នំពេញ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ ជាលទ្ធផល គណៈកម្មការវាយតំលៃ បានជ្រើសរើសបេក្ខជន ជ័យលាភី ដូចខាងក្រោមៈ

ជ័យលាភីទី១: កញ្ញា គីម លីសៀវនីញ
ជ័យលាភីទី២: លោក វែង សុធារ៉ា
ជ័យលាភីទី៣: កញ្ញា រ៉ាវី សុភារ័ត្ន

ជ័យលាភីរង្វាន់លើកទឹកចិត្ត: 
លោក ប្រុស ចាន់រដ្ថា
កញ្ញា យ៉ុង វាស្នា

សមាគមននិស្សិតខ្មែរប្រចាំប្រទេសជប៉ុន សូមអបអរសាទរ ចំពោះបេក្ខជនជ័យលាភីខាងលើ និងសូមថ្លែងអំណរគុណចំពោះ សមាគមនអតីតនិស្សិតខ្មែរនៅប្រទេសជប៉ុន(JAC) ក្រុមអាឡាដាំង (Ahladang) និងក្រុមហ៊ុនឧបត្ថម្ភជប៉ុនមួយចំនួន ក្នុងកម្មវិធីនេះ។


On Sunday, September 3, 2017, Cambodian Students Association in Japan (CSAJ) organized the Essay Presentation in Phnom Penh with many participants in the event. As a result, the evaluation committee has selected the winners as follow:

1st Prize: Ms. Kim Lysivning 
2nd prize: Mr. Veng Sotheara
3rd prize: Ms. Ravy Sophearoth

Incentive Prizes: 
Mr. Pros Chanratha
Ms. Yong Veasna

Cambodian Students Association in Japan would like to congratulate the above award winners and appreciate the Japan Alumni of Cambodia (JAC), Ahladang Group and Japanese sponsors for their contributions in this event.
(Photos from Ahladang)


Below are some photos from the event. For the full album, please refer to our Facebook page.



Last Updated on Sunday, 24 September 2017 19:14
 
Annoucement Regarding the Meeting with Samdech Hun Sen PDF Print E-mail
Written by webmaster   
Monday, 14 August 2017 18:43
Last Updated on Monday, 14 August 2017 18:46
 
Meeting with Prime Minister of Cambodia, Samdech Hun Sen PDF Print E-mail
Written by webmaster   
Monday, 14 August 2017 18:12


នាថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០១៧ សមាគមនិស្សិតខ្មែរប្រចាំប្រទេសជប៉ុន មានកិត្តិយស ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឲ្យនិស្សិតខ្មែរ សិក្សានៅប្រទេសជប៉ុន បានចូលជួបសំដែងការគួរសម នៅក្នុងទីក្រុងតូក្យូ។

នៅក្នុងជំនួបនោះ មានសិស្សនិស្សិតខ្មែរចំនួន១២០នាក់ដែលមកពីតំបន់នានានៃប្រទេសជប៉ុនបានចូលរួម។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោបានផ្តល់នូវអនុសាសន៌ល្អៗ ដើម្បីឲ្យសិស្សនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រយកចំនេះដឹង ក៏ដូចជាចំណេះធ្វើ ពីប្រទេសជប៉ុនទៅអភិវឌ្ឍប្រទេសកម្ពុជានាថ្ងៃអនាគត។

សមាគមនិស្សិតខ្មែរប្រចាំប្រទេសជប៉ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្ដេចនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ក៏ដូចជាបានផ្តល់នូវជំនួយជាថវិកាឧបត្ថម្ភដល់ការសិក្សារបស់សិស្សនិស្សិតដែលបានចូលរួម។

 

On Sunday, August 6, 2017, Cambodian Students Association in Japan (CSAJ) had the honor to join a meeting in Tokyo hosted by Samdach Akka Moha Sena Padei Techo HUN SEN, the Prime Minister, with Cambodian students studying in Japan.

In the meeting, there were 120 Cambodian students from various areas in Japan participated. On that occasion, the Prime Minister provided good recommendations for students to try their best in learning from Japan to contribute to the development of Cambodia in the future.

Cambodian Students Association in Japan would like to express our deepest gratitude to the Prime Minister for spending his precious time to meet and give recommendations, as well as provide financial support to the students who attended.


 

Below are a few photos from the meeting. Please refer to our Facebook page for the full album.

 

Last Updated on Monday, 14 August 2017 18:43
 
CSAJ Essay Contest 2017 PDF Print E-mail
Written by webmaster   
Saturday, 17 June 2017 10:26


[ការប្រកួតសំណេរអត្ថបទតែងសេចក្តីប្រចាំឆ្នាំ២០១៧]
------------------------------------------------
សមាគមនិស្សិតកម្ពុជានៅប្រទេសជប៉ុន មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនអំពីការប្រកួតសំណេរតែងសេចក្តីប្រចាំឆ្នាំ២០១៧។

យុវជនកម្ពុជាដែលមានអាយុក្រោម២៣ឆ្នាំអាចចូលរួមក្នុងការប្រកួតនេះបាន។ សម្រាប់ព័ត៌មានលម្អិត សូមអានខិតប័ណ្ណខាងក្រោមឬ ចូលទៅកាន់គេហទំព័រ:
http://csaj-khmer.org/essaycontest/2017/index.html


[Announcement of CSAJ Essay Contest 2017]

---------------------------------------------------
CSAJ is pleased to announce its essay contest for 2017. Application is now open for all young Cambodians under 23 years of age.

If you are interested, please see the following poster or visit our website:

http://csaj-khmer.org/essaycontest/2017/index.html



Last Updated on Saturday, 17 June 2017 10:32
 
After Khmer New Year 2017 PDF Print E-mail
Written by webmaster   
Tuesday, 25 April 2017 15:13

កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៧ សមាគមនិស្សិតខ្មែរប្រចាំតំបន់កាន់តូបានរៀបចំកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិនៅមជ្ឍមណ្ឌលវប្បធម៌ម៉ូរីសុិតា នាទីក្រុងតូក្យូ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សនិស្សិតខ្មែរ និងភ្ញៀវជនជាតិជប៉ុន។ ក្នុងកម្មវិធីនោះ មានការសំដែងរបាំប្រពៃ និងសម័យជូនភ្ញៀវទស្សនាកំសាន្ត និងមានទទួលម្ហូប និងបង្អែមខ្មែរជូនភ្ញៀវពិសារ។ ក្រៅពីនេះក៏មានការរាំលេងកំសាន្តពីសំណាក់ភ្ញៀវផងដែរ។ ខាងក្រោមនេះមានរូបមួយចំនួនស្តែងពីសកម្មភាពនិងទិដ្ឋភាពនៃកម្មវិធី។ សូមចូលទៅកាន់ ទំព័រ Facebook របស់យើងខ្ញុំដើម្បីមើលរូបភាពទាំងស្រុង។

 

On April 16, 2017 Cambodian Students Association in Japan-Kanto Region (CSAK) celebrated Khmer New Year party at Morishita Cultural Center in Tokyo, participated by many of our Cambodian students as well as Japanese fellow friends. In the event, our student volunteers performed traditional and modern dances for the guests to enjoy. We also provided Cambodian food and dessert during the event. Before the conclusion of the event, guests also enjoyed free-style dancing. Here are some photos from the event. For the full album, please go to our photos album on our Facebook page.

 

 

 

 

 

 


Last Updated on Tuesday, 25 April 2017 15:32
 
Khmer New Year 2017 PDF Print E-mail
Written by webmaster   
Saturday, 18 March 2017 17:15

Cambodian Students Association in Japan in Kanto area would like to invite you all to join Khmer New Year Party. You can meet Cambodian students and people living in Kanto, enjoy Khmer food, traditional and popular dances, games and so on!

 

Despite being away from home, we still can celebrate our Khmer New Year. Please invite your friends to come and have a wonderful time together.

 

Everyone, Cambodians, Japanese and Foreigners are welcome to join us.

 

Details of the Khmer New Year Party:

 

  • Organizer: Cambodian Students Assciation in Japan-Kanto
  • Date: Sunday, 16 April 2016
  • Time: 18:30-21:30 (Registration: 18:15-)
  • Participation fee: 1500 yen
  • Place: Morishita Bunka Center (森下文化センター)
  • Address: 3 Chome-12-17 Morishita, Koto-ku, Tokyo 135-0004

Google map: https://goo.gl/maps/yWc4KT12a8n

Access: Morishita Station (Toei Shinjuku Line & Oedo line)

8min-walk from Exit A6

By bus: http://www.shidanokai.org/map-morishita.htm

 

 

カンボジアお正月パーティーを開催いたします。クメール料理、伝統的なダンスや交流を楽しめると思いますので、是非お越しください。カンボジアの方、日本の方誰でも参加できます。楽しい時間を一緒に過ごしましょう!

 

カンボジアお正月パーティーの詳細:

  • 主催:在日カンボジア留学生協会-関東地方
  • 日詩:2016年4月16日 (日) 18:30 - 21:30 (受付: 18:15 -)
  • 参加費:1500円
  • 場所:森下文化センター
  • 住所:〒135-0004 東京都江東区森下3-12-17

地図:https://goo.gl/maps/yWc4KT12a8n

交通案内:森下駅 (都営新宿線&大江戸線) A6出口より 徒歩8分

バス利用の場: : http://www.shidanokai.org/map-morishita.htm

Last Updated on Saturday, 18 March 2017 17:26
 
Farewell Party 2017 PDF Print E-mail
Written by webmaster   
Sunday, 05 March 2017 20:48

 

 

Last Updated on Sunday, 05 March 2017 20:55
 
« StartPrev12345678910NextEnd »

Page 1 of 19