allegra online uk, cipro generic online uk, order deltasone online sales, buy fexofenadine pills online, buy propranolol purchase, arimidex online
Home Read more news ... ពិធីសម្ភោធដាក់អោយប្រើប្រាស់សមិទ្ធិផលអណ្តូងទឹក

Picture Gallery

charity_at_kaul_primary_school-34_62_20081202_1889420969

Archive

ពិធីសម្ភោធដាក់អោយប្រើប្រាស់សមិទ្ធិផលអណ្តូងទឹក PDF Print E-mail

នាព្រឹកថ្ងៃទី​០៩​ ខែកញ្ញា​ ឆ្នាំ២០១៧ នៅឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ លោក​ ហ៊ន​ ធារ៉ា​ ទីប្រឹក្សាសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន និងលោក Negishi Tsuneji ប្រធានអង្គការAAC21st បានចូលរួមពិធីសម្ភោធដាក់អោយប្រើប្រាស់សមិទ្ធិផលអណ្តូងទឹកដែលផ្តល់ដោយអង្គការ​ AAC 21 សំរាប់សិស្សានុសិស្ស​ និងប្រជាពលរដ្ឋរស់នៅជុំវិញសាលាបឋមសក្សារំដួលរស្មី ដោយមានការចូលរួមពីមន្ត្រីមន្ទីរអប់រំខេត្ត មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ តំណាងសហគមន៍ និងសិស្សានុសិស្សចំនួន ១១១នាក់ ដែលរៀនពីថ្នាក់ទី១ ដល់ទី៦។

នៅក្នុងពិធីខាងលើនោះ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន បាននាំនូវអំណោយជាសំភារ:សិក្សា សំភារ:សម្រាប់គ្រូបង្រៀន មានសៀវភៅសរសេរ សៀវភៅពុម្ព សៀវភៅរឿងនិទានខ្លី វចនានុក្រម ដីស ប៊ិច បន្ទាត់ បាល់ទាត់ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់និស្សិតខ្មែរនៅប្រទេសជប៉ុន​ ជូនដល់បឋមសិក្សារំដួលរស្មី ដែលសាលានេះស្ថិតនៅតំបន់ដាច់ស្រយាល នៃឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។

នៅក្នុងពិធីក៏មានថតរូបអនុស្សាវីយ៍ ដាំដើមផ្កា មួយចំនួននៅជុំវិញអណ្តូង និងបានផ្តែផ្តាំអោយប្អូនៗសិស្សានុសិស្ស ខិតខំរៀនសូត្រដើម្បីចូលរួមដល់ការអភិវឌ្ឍភូមិឃុំ និងភាពសម្បូរសប្បាយនៃប្រទេសជាតិយើង នៅពេលខាងមុខ។

លោក ញី វេត នាយកសាលាបឋមសិក្សារំដួលរស្មី បានថ្លែងអំណរគុណដល់អង្គការAAC21st និងសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន ដែលបានជួយឧបត្ថម្ភដល់សាលា ដើម្បីសម្រួលដល់សិក្សារៀនសូត្រនៅក្នុងសាលា។

 

Below are some photos from the event. For the full album, please refer to our Facebook page.


 

Last Updated on Sunday, 24 September 2017 19:24